Hotline: 096 2909 118 / 017 909 118 | ផ្នែកលក់: 017 989 555
SCE Cambodia
  • គេហទំព័រ
  • អំពី SCE
  • ផលិតផល
    • ម៉ាស៊ីនចម្រោះទឹកស្អាត
    • ម៉ាស៊ីនទឹកក្ដៅ-ត្រជាក់
    • កង្ហារត្រជាក់
    • ម៉ាស៊ីនត្រជាក់
    • ទូទឹកកក
    • ទូក្លាស្សេរ ទ្វារកញ្ចក់
    • ទូក្លាស្សេរ
    • ម៉ាស៊ីនបោកគក់
    • ម៉ាស៊ីនផលិតទឹកកក
    • ឆ្នាំងបំពងស្ងួត
  • របៀបប្រើ និងដំឡើង
  • ព្រឹត្តិការណ៏
  • E-Catalog
  • Enjoy
  • គេហទំព័រ
  • ពត៌មាន

គុណភាពកម្រិតកំពូល! ផលិតផលអេឡិចត្រូនិកម៉ាក SCE ដែលនាំចូលដោយកូនខ្មែរ SCE Cambodia ស្តង់ដាសិង្ហបុរី

[ភ្នំពេញ, ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦] — ក្រុមហ៊ុនអេឡិចត្រូនិកឈានមុខគេបង្កើតឡើងដោយកូនខ្មែរ SCE Cambodia បានដាក់សម្ពោធផលិតផលអេឡិចត្រូនិកថ្មីៗ ច្រើនមុខស្តង់ដាសិង្ហបុរី ទទួលស្គាល់ដោយ វិញ្ញាបនបត្រ CE (ទទួលស្គាល់ដោយសហគមន៏អឺរ៉ុប), ISO 9001 និងISO 14001 សន្សំភ្លើងរហូតដល់ 50% ជាមួយបច្ចេកវិទ្យាចុងក្រោយ Digital Inverter Technology, ECO Friendly ប្រើហ្គាសដែលមិនប៉ះពាល់ដល់បរិស្ថាន អមដោយការធានាជួសជុលគ្រឿងបន្លាស់រហូតដល់ 5ឆ្នាំ ផ្ទុះគាំទ្រភ្លូកទឹកភ្លូកដី។

Post by admin

14:46 - 17/07/2026

Comment

ព្រឹត្តិការណ៍ដ៏អធិកអធមនេះ បានបង្ហាញពីរបត់ថ្មីមួយនៃឧស្សាហកម្មគ្រឿងអេឡិចត្រូនិកក្នុងស្រុក ក្រោមស្មារតីជាតិនិយមដ៏រឹងមាំ ដាស់តឿនពលរដ្ឋខ្មែរឱ្យ «ឈប់ប្រើទំនិញផ្ទះលេខពីរ ហើយងាកមកគាំទ្រផលិតផលក្រុមហ៊ុនកូនខ្មែរ ស្តង់ដាសិង្ហបុរី» ដើម្បីរួមគ្នាកសាងសេដ្ឋកិច្ចជាតិ។


នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន SCE Cambodia បានថ្លែងទៅកាន់ដៃគូពាណិជ្ជកម្ម តំណាងចែកចាយ ដែលបានអញ្ជើញមកពី ២៥ ខេត្ត-ក្រុង យ៉ាងដូច្នេះថា៖

 

«ដើមចមដែលខ្ញុំសម្រេចចិត្តនាំយកផលិតផលអេឡិចត្រូនិកស្តង់ដាសិង្ហបុរី ម៉ាក SCE មកកាន់ទីផ្សារនេះ គឺដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងបង្កើតរបត់ថ្មីមួយ ក្នុងការពហិការទំនិញផ្ទះលេខពីរ។ យើងចង់បណ្តុះស្មារតី 'ខ្មែរស្រឡាញ់ខ្មែរ ខ្មែរអាចធ្វើបាន' តាមរយៈការផ្តល់ជូននូវផលិតផលដែលមានគុណភាពស្តង់ដាអន្តរជាតិពិតប្រាកដ។ ក្រោមមនសិកាស្នេហាជាតិមាតុភូមិ យើងចង់ឱ្យកូនខ្មែរគ្រប់រូបទទួលបានបទពិសោធន៍រស់នៅដ៏អស្ចារ្យ ចំណាយតិច ចំណេញច្រើន និងមានផាសុកភាពខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ»។


ស្តង់ដាកម្រិតអន្តរជាតិ គុណភាព សុវត្ថិភាព និងការសន្សំសំចៃខ្ពស់ រាល់ផលិតផលរបស់ SCE Cambodia ទាំងអស់ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ដោយទទួលបានវិញ្ញាបនបត្រទទួលស្គាល់កម្រិតអន្តរជាតិរួមមាន CE(ទទួលស្គាល់ដោយសហគមន៏អឺរ៉ុប), ISO 9001 និង ISO 14001។ អ្វីដែលជាចំណុចលេចធ្លោបំផុតនោះគឺ សន្សំសំចៃអគ្គិសនីខ្ពស់ បំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ Digital Inverter Technology ជួយសន្សំសំចៃថាមពលរហូតដល់ ៥០% អមដោយបច្ចេកវិទ្យា ECO Friendly ប្រើប្រាស់ហ្គាសដែលមិនបំផ្លាញស្រទាប់អូហ្សូន និងរួមចំណែកការពារបរិស្ថាន។


នៅក្នុងព្រឹត្តិការណ៍នោះដែរ ក្រុមហ៊ុនបានដាក់បង្ហាញនូវស្រឡាយផលិតផលទំនើបៗជាច្រើនមុខ ដូចជា ទូទឹកកក, ទូក្លាស្សេ ទ្វារកញ្ចក់ (ទ្វារ១ ទ្វារ២ និងទ្វារ៣), ទូក្លាស្សេ (កកម្ខាងត្រជាក់ម្ខាង និងកកសុទ្ធ) រក្សាភាពស្រស់ និងអនាម័យខ្ពស់ សន្សំភ្លើងរហូតដល់ ៥០%, ម៉ាស៊ីនត្រជាក់, កង្ហារត្រជាក់, ឆ្នាំងបំពងស្ងួត (Air Fryer) និងម៉ាស៊ីនផលិតទឹកកក (ICE Maker)។


ជាពិសេស ម៉ាស៊ីនចម្រោះទឹកស្អាត (ក្តៅ-ធម្មតា-ត្រជាក់) របស់ SCE Cambodia គឺទទួលបានការទទួលស្គាល់ និងបញ្ជាក់គុណភាពជាផ្លូវការពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធានាសុវត្ថិភាពជូនអ្នកប្រើប្រាស់បាន ១០០%។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបង្ហាញ ម៉ាស៊ីនបោកខោអាវទំនើបចុងក្រោយ (ខ្នាត៨គីឡូ ១០គីឡូ ១២គីឡូ ១៥គីឡូ និង១៨គីឡូ) ដែលមានមុខងារឆ្លាតវៃ(Dynamic Wash) ជាច្រើនដូចជា៖ តម្រងចាប់សរសៃក្រណាត់ (Magic Cleaning Filter), ប្រព័ន្ធសន្សំសំចៃភ្លើង និងទឹក, មុខងារបោកនិងសម្ងួត (Wash & Spin), ប្រព័ន្ធទ្វារបិទយឺតៗដោយស្វ័យប្រវត្ត (Soft-Closing Door) និងបោកស្ងាត់លឿនរហ័សទាន់ចិត្ត (Quick & Quiet Wash)។

 

សូមរំលឹកជូនផងដែរ រាល់ផលិតផលក្រុមហ៊ុន SCE Cambodia មានការធានាជួសជុល និងគ្រឿងបន្លាស់រហូតដល់ ៥ឆ្នាំ ព្រមទាំងមានសេវាកម្មថែទាំលឿនរហ័សទាន់ចិត្ត ប្រកបដោយទំនួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់។


ដោយផ្អែកលើគុណសម្បត្តិ ទាំងបច្ចេកវិទ្យា គុណភាព និងការធានាជូនពី SCE Cambodia ស្តង់ដាសិង្ហបុរី បានជម្រុញឲ្យ ភ្ញៀវកិត្តិយស ដៃគូរសហការ តំណាងចែកចាយ ២៥​ ខេត្តក្រុងដែលបានស្ថិតនៅក្នុងកម្មវិធីសម្ពោធទាំងមូល  ដណ្តើមគ្នាបញ្ជាទិញភ្លូកទឹកភ្លូកដី ដោយមិនរង់ចាំដល់ថ្ងៃស្អែកឡើយ។

នេះជាសក្ខីកម្មដ៏ច្បាស់លាស់ដែលបង្ហាញពី «កម្លាំងចលករជាធ្លុងមួយ» ក្នុងការប្តេជ្ញាចិត្តរួមគ្នា ងាកមកលើកស្ទួយផលិតផលSCE ដែលមានគុណភាពខ្ពស់ និងរួមគ្នាបោះបង់ចោលការលក់ ឬប្រើប្រាស់ទំនិញ ផ្ទះលេខពីរ។

កម្មវិធីដ៏ជោគជ័យនេះ ត្រូវបានបញ្ចប់ទៅក្រោមបរិយាកាសដ៏ស្និទ្ធស្នាល និងអធិកអធម តាមរយៈ ការថតរូបអនុស្សាវរីយ៍ ការប្រគល់រង្វាន់ជូនដល់តំណាងចែកចាយឆ្នើម និងការពិសារអាហារសាមគ្គីជុំគ្នា។

SCE Cambodia — ផលិតផលកូនខ្មែរ ស្តង់ដារសិង្ហបុរី គុណភាព សុវត្ថិភាព និងសន្សំសំចៃ!
ព័ត៌មានទំនាក់ទំនង និងបញ្ជាទិញ៖
សេវាកម្មជួសជុល & ថែទាំ៖ 096 2909 118 / 017 909 118
ទំនាក់ទំនងបោះដុំ និងលក់រាយ៖ 017 989 555

www.scecambodia.com
https://www.facebook.com/scecambodia168

Facebook Google Twitter

sce-logow.png

 

ស្វាគមន៏មកកាន់គេហទំព័រផ្លូវការរបស់ SCE Cambodia ផលិតផល ស្តង់ដាសិង្ហបុរី ដែលមានការទុកចិត្តខ្ពស់ពីអតិថិជន និងអ្នកប្រើប្រាស់ផ្ទាល់នៅក្នុងប្រទេសកម្ពុជា។

ប្រើប្រាស់បច្ចេកវិទ្យាទំនើប និងទទួលស្គាល់ដោយ វិញ្ញាបនបត្រ CE, ISO9001 និង ISO14001

ce.pngiso-9001.pngiso-14001.png

ទំនាក់ទំនងលក់បន្ត៖

  • ផ្ទះលេខ 80E0 & 80E0, វិថី Charles de Gaulle blvd (217), សង្កាត់ អូរឬស្សីទី៤, ខណ្ឌ៧មករា, ភ្នំពេញ, កម្ពុជា
  • 017 989 555
  • sce.inquiry@gmail.com
Developed by EZWeb